អ្នកឆ្លងកូវីដ-១៩ ចំនួន ០២នាក់ ទៅដល់ស្រុកស្រីសន្ធរ និងស្រុកចំការលើ ខេត្តកំពង់ចាម

ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្ដកំពង់ចាម លោក អ៊ុន ចាន់ដា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់ឈ្មោះ ហួ ហ៊ា អាយុ ៣២ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និងស្ដ្រីម្នាក់ទៀតឈ្មោះ កេន សំអាត អាយុ ២៦ឆ្នាំ ជាកម្មការិនីរោងចក្រហ្វជូណាន(រាជធានីភ្នំពេញ) រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប នៅស្រុកចំការលើ៕

04

ដើម្បីជ្រាបកាន់តែច្បាស់ សូមបងប្អូនអានសេចក្តីប្រកាសដូចខាងក្រោម៖

01

02