ប្រពន្ធវិជ្ជមានកូវីដ-១៩ បុរសជាប្តីរត់គេចខ្លួនមកភ្នំពេញពេលអាជ្ញាធរចុះទៅយកសំណាក

ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ ប្រកាសបន្ទាន់តាមហ្វេសប៊ុករបស់លោកថាៈ បន្ទាន់បើបងប្អូន ណាស្គាល់ឬឃើញឈ្មោះ ចាន់ ណា (អតីតជាបុគ្គលិក បុរីភ្នំពេញថ្មី)ម្នាក់ក្នុងរូបថតនេះ សូមអោយគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងយកសំណាកជាបន្ទាន់

08

ឬប្អូន ចាន់ ណា ផ្ទាល់ សូមកុំរត់គេចអី នាំគ្រោះថ្នាក់ដល់ខ្លួន ឬនាំជម្ងឺទៅអ្នកផ្សេងៗដែលគ្នាមិនដឹង ឬខំស្រលាញ់ប្អូន ហើយប្អូននាំជម្ងឺទៅអោយពួកគាត់នោះ។ ដោយហេតុថា៖ ម្នាក់នេះបានទៅលេងស្រុកដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជំងឺកូវីដ-១៩ ដែលកំពុងសំរាកព្យាបាលនៅខេត្ត

10

09

ពេលសមត្ថកិច្ចខេត្តទៅយកសំណាកពីគាត់នោះ គាត់ក៍បានរត់មកដល់ភ្នំពេញ ហើយទៅពួនសំងំនៅក្នុងរោងជាងខាងក្រោយវត្តអង្គតាមិញជាមួយកម្មករគ្នាគាត់រយៈពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗមិនដឹងថាគាត់កើតមានជំងឺ ឬអត់មាននោះទេ (ទាល់តែពិនិត្យសិន) ហើយព្រឹកនេះមេការបានដឹងដំណឹងពីខេត្តថាម្នាក់នេះរត់គេច តែពេលទៅរកសួរនាំស្រាប់តែបាត់ខ្លួនទៀត។