អ្នកសៀមរាប! រដ្ឋបាលខេត្តសម្រេចបិទខ្ទប់សង្កាត់ចំនួន៣ តែការលក់ដូរទំនិញ និងអាជីវកម្មដំណើរការបានជាធម្មតា

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសម្រេចបិទខ្ទប់សង្កាត់ចំនួន៣ គឺ សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្ដសៀមរាប។

ការបិទខ្ទប់ជាបណ្ដោះអាសន្នសម្រាប់រយៈពេល២សប្ដាហ៍ គិតចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី១៦ ខែមេសា រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សម្រាប់ការលក់ដូរទំនិញ និងអាជីវកម្មដំណើរការបានជាធម្មតា ហើយរដ្ឋបាលខេត្តនឹងចាត់វិធានការចំពោះជនណាឆ្លៀតឪកាសឡើងថ្លៃទំនិញ។

ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចដូជខាងក្រោម ៖

Siemreap

1Siemreap

2Siemreap

3Siemreap

4Siemreap