វ៉ាក់សាំង Sinovac ចំនួន៥០ម៉ឺនដូស នឹងដឹកជញ្ជូនមកកម្ពុជានៅថ្ងៃស្អែកនេះ

វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា នឹងដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមេសាខាងមុខនេះ។

14

ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។

15

នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

16

ប្រភពពីៈ ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា