កោតចេះតែហ៊ាន! ឡើងយកសម្បុកឃ្មុំយក្សនៅជ្រលងភ្នំហេមពាន្តខ្ពស់ៗ

កុលសម្ព័ន្ធមួយនៅភ្នំនៅហិម៉ាឡៃយ៉ា រាល់ការយកសំបុកឃ្មុំ ពួកគេត្រូវឡើងលើដើមឈើខ្ពស់ៗ ឬជញ្ជាំងថ្មភ្នំខ្ពស់ៗ នៅលើកំពូលភ្នំ ដើម្បីទៅយកសំបុកឃ្មុំធំៗ និងទឹកឃ្មុំពិសេសជាច្រើនទៀត។ ក្នុងនោះ មានពូជសត្វឃ្មុំ Apis laboriosa ឬហៅថា Himalayan giant honey bee វាគឺជាប្រភេទសត្វឃ្មុំធំជាងគេបំផុតនៅលើពិភពលោក មានប្រវែងរហូតដល់ ៣ស/ម ជាទំហំស្ទើរតែទ្វេដងនៃសត្វឃ្មុំទូទៅ។

01

02

ពួកវាច្រើនតែធ្វើសំបុកនៅកម្ពស់ពី ២៥០០ម៉ែត្រ ទៅ ៣០០០ម៉ែត្រ ហើយមានរាងដូចអឌ្ឍចន្ទ ប្រវែង ១,៨ ម៉ែត្រ ព្យួរនៅក្រោមពិដានថ្មលយចេញមកក្រៅ ព្រមទាំងសំបុកទាំងនោះមួយអាចផ្ទុកទឹកឃ្មុំរហូតដល់ ៦០គីឡូក្រាម។

វាត្រូវបានគេហៅថា “ឃ្មុំជញ្ជាំងថ្មភ្នំហេមពាន្ត” ឬ Himalayan cliff honey bee ព្រោះដោយសាររូបរាងសំបុកចម្លែកទាំងនេះ។

ឃ្មុំនៅជញ្ជាំងថ្មភ្នំហេមពាន្ត អាចរកចំណីបាននៅរយៈកំពស់ ៤០០០ម៉ែត្រ រីឯចំនួនទឹកឃ្មុំនៅសំបុករបស់វា គឺអាស្រ័យលើរដូវ និងកំពស់ផ្កាដែលផលិតទឹកដមសម្រាប់ពួកវា។

03

04

មិនតែប៉ុណ្ណោះ នារដូវផ្ការីក ពួកវាក៏ក្រេបទឹកដមផ្កាកុលាបដែលមានអាយុកាលមួយពាន់ឆ្នាំ (Rhododendron) ពណ៌ក្រហមឆ្អិនឆ្អៅ កំពុងរីកដេរដាស នៅរវាងខែមីនា និងមេសា នៅតាមបណ្តោយជ្រលងភ្នំ Hongu ប្រទេសនេប៉ាល់។ ហើយសារជាតិពិសដែលមាននៅក្នុងផ្កាកុឡាប Rhododendron ក៏នឹងបង្កើនឲ្យទឹកឃ្មុំ មានឥទ្ធិពលដល់ផ្លូវចិត្តរបស់អ្នកញាំឲ្យមានអារម្មណ៍ថាស្រវឹង (អាការៈស្រវឹងទឹកឃ្មុំ) សម្រាប់មនុស្សទូទៅដែលបរិភោគត្រឹមតែ ២-៣ ស្លាបព្រាកាហ្វេ វាអាចធ្វើឱ្យអ្នកស្រវឹងបាត់ទៅហើយ។ កត្តានោះហើយដែលធ្វើឱ្យទឹកឃ្មុំនេះ កាន់តែមានតំរូវការខ្ពស់ និងមានតម្លៃរហូតដល់ទៅ ២០០$/១គ.ក ឬ៦ដងនៃតម្លៃទឹកឃ្មុំធម្មតា។

05

06

ជាក់ស្តែង កុលសម្ព័ន្ធនៅភ្នំ Kulung ភាគខាងកើតប្រទេសនេប៉ាល់ ពួកគេពិតជាមានទំនាក់ទំនងជ្រាលជ្រៅជាមួយឃ្មុំនៅជញ្ជាំងថ្មភ្នំហិមពាន្ត តាំងពីយូរលង់ណាស់មកហើយ។ ជារឿយៗ ពួកគេបានប្រើប្រាស់ទឹកឃ្មុំ ជាទឹកស៊ីរ៉ូព្យាបាលជំងឺក្អក និងជាថ្នាំសម្លាប់មេរោគអស់ជាច្រើនសតវត្សរ៍មកហើយ។

ក្នុងនោះក្រមួន ក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយ សម្រាប់សូនចេញជារូបសំណាកផ្សេងៗផងដែរ។ សម្រាប់ពួកគេការឡើងភ្នំ ទៅយកសំបុកឃ្មុំគឺត្រូវបានចាត់ទុកថាជាកីឡា និងជាអាជីព។

07

តែទោះជាយ៉ាងណា សម្រាប់អ្នកប្រមាញ់សំបុកឃ្មុំនៅភ្នំហិមពាន្ត ត្រូវតែមានកម្លាំងកាយ និងហ្វឹកហាត់យ៉ាងស្ទាត់ជំនាញទើបអាចទៅរួច។

ហើយអ្វីដែលមិនអាចខ្វះបាន នោះគឺអាគមគាថាដែលត្រូវប្រើបញ្ឈប់ម្ចាស់សំបុកមិនឱ្យធ្វើបាបអ្នកយកឃ្មុំ៕

08

09