មើលហើយហួសចិត្ដ! គោលេងមួយជើងប៊ិះបាក់កអ្នកជិះម៉ូតូ (មានវីដេអូ)

កម្ពុជា៖ កាលពីពេលថ្មីៗនេះនៅលើបណ្ដាញសង្គមបានបង្ហោះវីដេអូដ៏ហួសចិត្ដមួយ នៅពេលបុរសម្នាក់បានព្យាយាមជិះម៉ូតូគេចចេញពីគោឆ្លងថ្នល់ តែត្រូវបានគោនោះទាត់ម៉ូតូគាត់ដួលទៅលើថ្នល់។

2021 04 16_11 39 04

ជុំវិញវីដេអូនេះដែរ ត្រូវបានអ្នកលេងបណ្ដាយសង្គមចែករំលែកតៗគ្នា ដោយអ្នកខ្លះនិយាយបែបលេងសើច “ធ្វើអោយគេដួលហើយវារត់បាត់​ ប៉ូលីសរកម៉ិចឃើញទៅបើមុខវាដូចតែគ្នា”  “ខាងគោមានខ្សែច្រើនប្រយ័ត្នផង” និង “ខាងម៉ូតូត្រូវ គឺត្រូវម៉ាជើង” មានខមិនលេងសើចច្រើនផ្សេងទៀត។

តែទោះជាយ៉ាងណាបើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកគឺម្ចាស់គោត្រូវទទួលខុសត្រូវចំពោះករណីនេះ។

សូមទស្សនាវីដេអូខាងក្រោម៖