កំពូលជាងកាត់សក់! ចេះរកវីធីឃើញ សូម្បីក្នុងទឹកក៏កាត់សក់បានដែរ

ថ្មីៗនេះ ជាងកាត់សក់ម្នាក់ បានជ្រើសរើសយកទីតាំងប្រឡាយទឹកដែលកំពុងតែហូរ មកកាត់សក់ជូនអតិថិជនរបស់ខ្លួន ដោយយល់ឃើញថាត្រជាក់ស្រួល ហើយប្លែកអារម្មណ៍។

01

ប្រឡាយទឹកដែលជាងឈ្មោះ ណាក់រុងរិទ្ធ ផាន់បុផា យកមកកាត់សក់នោះ ស្ថិតនៅភូមិដនយ៉ាង ឃុំសិលា ស្រុកកណ្ដាលក្រុង ខេត្តខុនកេន ប្រទេសថៃ។

មុននឹងកាត់សក់ តម្រូវឲ្យត្រាំទឹកដែលកំពុងហូរនៅក្រោមមែកឈើមួយ ដោយទទួលបានទាំងម៉ូដសក់ថ្មី និងលេងទឹកថែមទៀតផង។ លោកបានឲ្យដឹងថា តាមពិតគាត់គឺជាជំនួយការរបស់ជាងថតរូបនៃស្ថានីយ៍ទូរទស្សន៍មួយកន្លែង ពេលដែលទំនេរពីការងារ គាត់ក៏បានមកបើកហាងកាត់សក់នៅក្នុងភូមិ តែចៃដន្យក្នុងអំឡុងពេលនេះ ទឹកនៅក្នុងប្រឡាយថ្លាល្អ

02

ទើបគាត់មានគំនិតមួយចង់ឲ្យអតិថិជនមកកាត់សក់ទទួលបានភាពស្រស់ស្រាយ និងអាចលេងទឹកបាន ទើបគាត់ជ្រើសរើសទីតាំងនៅក្នុងប្រឡាយទឹកដូច្នោះទៅ តែត្រូវទូរស័ព្ទមកកក់ជាមុនសិន តម្លៃប្រហែល ៦០បាត។

លោក ផាតយ៉ា ដែលជាអតិថិជនម្នាក់ បាននិយាយថា គាត់ដឹងដំណឹងថា មានជាងកាត់សក់នៅក្នុងប្រឡាយទឹកក្នុងភូមិ ទើបគាត់ធ្វើការទូរស័ព្ទកក់ដើម្បីមកកាត់សក់ នេះគឺការប្លែកអារម្មណ៍ មានបរិយាកាសស្រស់ស្រាយពីការកាត់សក់នៅក្នុងហាង ព្រោះអាចត្រាំងទឹក លេងទឹក និងកាត់សក់ក្នុងពេលតែមួយបាន៕

03

ប្រភពពីៈ dailynews