ចំនុចដែល ម៉ាក់ៗ គួរតែយល់ដឹងពីប្រើប្រាស់ឱសថប្រភេទនេះ

យោងតាមគណនី Facebook សុំមិនបញ្ចេញឈ្មោះបានសរសេររៀបថា ៖

ម៉ាក់ៗវ័យឆ្លាត: ពពោះហើយគាប់ជួនឈឺធ្មេញពេទ្យឳ្យលេបប្រភេទថ្នាំគ្រាប់ដាក់ទឹកពុះដើម្បីបំបាត់ការឈឺចុកចាប់គាត់លាយហើយមិនហ៊ានទាន់ផឹក

នាងខ្ញុំ: ម៉ាក់គួររំលឹកដល់សម្តីគ្រូពេទ្យឬឱសថការីដែលបានពន្យល់ណែនាំពីរបៀបប្រើថ្នាំនេះឬឆែកបន្ថែមតាមប្រពន្ធ័អុីនធ័រណែតថាតើវាជាប្រភេទថ្នាំមានសាធាតុសកម្មឈ្មោះអ្វី កម្រិតសាធាតុ ប្រភពមកពីណា ប្រើប្រាស់បែបណា កបនឹងជម្ងឺអ្វី(ទូទៅគេបញ្ជាក់លើប្រអប់ឬបន្ទះថ្នាំទាំងឈ្មោះសារធាតុសកម្មនិងឈ្មោះពាណិជ្ជកម្ម)អ្នកពពោះប្រើបានទេ?

ក្នុងនាមខ្ញុំជាឱសថការីម្នាក់គិតថាលោកគ្រូពេទ្យប្រហែលគិតគូរពីសុខភាពម៉ាក់និងអាអូនក្នុងផ្ទៃណាស់បានចេញថ្នាំប្រភេទនេះជូនព្រោះងាយស្រួលផឹកជាងលេបថ្នាំគ្រាប់។

វាជាប្រភេទប៉ារ៉ាសេតាមុល500ម.ក្រធម្មតាមានដែលសកម្មភាពបញ្ចុះកម្តៅនិងបំបាត់ការឈឺចុកចាប់កម្រិតធម្មតាតែវាផលិតចេញពីក្រុមហ៊ុននៅប្រទេសលោកខាងលិច មានគុណភាព ប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ហើយអាចប្រើប្រាស់ចំពោះស្រ្តីមានគត៍ផងដែរ។

វាមានតម្លៃរាងខ្ពស់ជាងប្រភេទគ្រាប់ដែលគេស្គាល់នៅលើទីផ្សារព្រោះវាឆ្លងកាត់តាមការផលិតបែបវេជ្ជសាស្ត្រទំនើបដាក់ទឹករលាយងាយស្រួលផឹកមានប្រសិទ្ធភាពលឿនជាង។

10