អស្ចារ្យ! អាមេរិក បង្កើតឈីបដាក់ក្រោមស្បែកមនុស្ស ប្រាប់សញ្ញាជំងឺកូវីដ-១៩ មុនចេញអាការៈ និងតម្រង យកវីរុសចេញពីឈាម

អាមេរិក៖ កាលពីថ្មីៗនេះ ក្រុមវេជ្ជសាស្ត្រនៅមន្ទីរបញ្ចកោណ បានបង្កើតឈីបដ៏តូចមួយ ដែលនឹងរកឃើញជំងឺកូវីដ-១៩ នៅពេលដាក់បញ្ចូលទៅក្រោមស្បែកមនុស្ស និងតម្រងមួយដែលអាចយកវីរុសចេញពីឈាមនៅពេលភ្ជាប់ជាមួយ ម៉ាស៊ីនលាងឈាម។

Photo_2021 04 16_09 57 30

បច្ចេកវិទ្យាបដិវត្តនេះ ត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារគម្រោងស្រាវជ្រាវជាន់ខ្ពស់ផ្នែកការពារជាតិ ដែលប្រតិបត្តិការក្រោមមន្ទីរបញ្ចកោណ។ ឈីបតូចមួយនេះ ត្រូវបានរចនាឡើង ដើម្បីធ្វើតេស្តឈាមរបស់អ្នករកវត្តមានវីរុសកូវីដ-១៩។ នៅពេលរកឃើញមេរោគ បន្ទះឈីបនឹងប្រាប់អ្នកជំងឺឲ្យធ្វើតេស្តឈាមយ៉ាងរហ័ស ដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមាន។ នេះបើយោងតាមកម្មវិធី “60 Minutes”។

Photo_2021 04 16_09 57 33

លោកវេជ្ជបណ្ឌិត Matt Hepburn គ្រូពេទ្យផ្នែកជំងឺឆ្លង បានឲ្យដឹងថា ឈីបដ៏តូចដែលមិនត្រូវបានគេប្រើជាទូទៅនៅខាងក្រៅក្រសួងការពារជាតិ គឺអាចរកឃើញជំងឺកូវីដ-១៩ នៅក្នុងខ្លួនបុគ្គលម្នាក់មុនពេលជំងឺផ្ទុះឡើង។ យើងជំរុញឲ្យសហគមន៍ស្រាវជ្រាវ ស្វែងរកដំណោះស្រាយដែលមើលទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្ត្រ។

Photo_2021 04 16_09 57 36

លោក Hepburn បានប្រាប់ទៅអ្នកសារព័ត៌មាននៅទូរទស្សន៍ CBS ឈ្មោះ Bill Heitaker ថា វាជាឧបករណ៍ចាប់សញ្ញាមួយ។ វត្ថុពណ៌បៃតងតូចៗនៅទីនោះ អ្នកដាក់វានៅក្រោមស្បែករបស់អ្នក ហើយអ្វីដែលប្រាប់អ្នកគឺថា មានប្រតិកម្មគីមីកើតឡើងនៅខាងក្នុងខ្លួន ហើយសញ្ញានោះមានន័យថា អ្នកនឹងចេញរោគសញ្ញានៅថ្ងៃស្អែក។ អ្នកនឹងទទួលបានព័ត៌មានក្នុងរយៈពេលពី៣ទៅ៥នាទី៕

Photo_2021 04 16_09 57 39

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖