អ្នកខ្សាច់កណ្ដាលសូមប្រយ័ត្ន! អាជ្ញាធរស្រុកខ្សាច់កណ្តាល បង្ហាញឈ្មោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកកើតជំងឺកូវីដ-១៩

កណ្ដាល៖ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរស្រុកខ្សាច់កណ្តាលបានរកឃើញករណីឈ្មោះ ឯម សារ៉េត ភេទស្រី អាយុ៤៤ឆ្នាំ ដែលមានផ្ទុកវិជ្ជមានមេរោគកូវីដ-១៩ មានទីលំនៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននៅមើលថែប្ដីរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ និងបានប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន ១២នាក់។

Photo_2021 04 16_08 20 01

លោក ប៊ុន ផេង អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានដឹកនាំក្រុមការងារចុះពិនិត្យស្រាវជ្រាវទាំងយប់ ដើម្បីរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយ ព្រមទាំងបានសួរនាំព័ត៌មានអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលរួមមាន៖

អ្នកពាក់ព័ន្ធផ្ទាល់ម្នាក់ ឈ្មោះ ប៉ិ ធារី ភេទស្រី ទៅសួរសុខទុកផ្ទាល់នៅពេទ្យលោកសង្ឃ។

អ្នកពាក់ព័ន្ធប្រយោលបន្តពីឈ្មោះ ប៉ិ ធារី ចំនួន ១១នាក់ ស្នើនឹង ០៣គ្រួសារ ស្នាក់នៅផ្ទះតែមួយ មានឈ្មោះ ៖

១-ឈ្មោះ វុទ្ធី សីហា ភេទប្រុស កូនបង្កើត

២-ឈ្មោះ វុទ្ធី រីណា ភេទស្រី កូនបង្កើត

៣-ឈ្មោះ សៀម មឿន ម្តាយ

៤-ឈ្មោះ សួន ប៉ិ ភេទប្រុស ឪពុក

៥-ឈ្មោះ សៀង ទូច ភេទប្រុស អំ

៦-ឈ្មោះ ង៉ិន យីម ភេទស្រី មីង

៧-ឈ្មោះ ផាត រ៉ាម៉ា ភេទប្រុស បងថ្លៃ

៨-ឈ្មោះ ផាត ម៉ូលីន ភេទស្រី ក្មួយ

៩-ឈ្មោះ ផាត ពុទ្ធិយុទ្ធ ភេទប្រុស ក្មួយ

១០-ឈ្មោះ ប៉ិ ធីតា ភេទស្រី ប្អូនស្រី

១១-ឈ្មោះ ប៉ិ ស៊ីដន ភេទស្រី បងស្រី

បច្ចុប្បន្ន អាជ្ញាធរបានធ្វើការចង់ខ្សែព័ទ្ធផ្ទះ និងណែនាំឲ្យនៅក្នុងផ្ទះ ដោយចាត់ឲ្យកម្លាំងប៉ុស្តិ៍ និងប្រជាការពារ យាមប្រចាំការឃ្លាំមើលផងដែរ៕

ប្រភពពី: រដ្ឋបាលស្រុកខ្សាច់កណ្តាល

Photo_2021 04 16_08 20 01 (3)

Photo_2021 04 16_08 20 02 (2)

Photo_2021 04 16_08 20 02