នៅតែមានទៀត! មេខ្យល់លួចលាក់នាំមនុស្ស ១៨នាក់ ពីថៃចូលកម្ពុជា មិនខ្លាចកូវីដ

កាលពីថ្មីៗនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ ពាក់ព័ន្ធនាំមនុស្សលួចឆ្លងដែនពីប្រទេសថៃមកកម្ពុជា តាមរថយន្តបានចំនួន ១៨នាក់ ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែមានកាទប់ស្កាត់ជំងឺកូវិដ-១៩។ ពលករចំនួន ១៨នាក់ ជាជនជាតិខ្មែរ ត្រូវបានរកឃើញ និងបញ្ជូនទៅពន្ធនាគារក្រោយធ្វើចត្តាឡីស័ករួច ដែលមេខ្យល់បានលួចលាក់ដឹកឆ្លងដែនពីប្រទេសថៃដោយខុសច្បាប់ចូលមកទឹកដីខេត្តកោះកុង នាពេលកន្លងមក។

1Thai

កាលនៅថ្ងៃទី១៥មេសាឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្យល់ឈ្មោះ សេ លៀង ម្នាក់ ឈ្មោះ សេ លៀង ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅខេត្តត្រាត ប្រទេសថៃ ដែលបានព្យាយាមលួចលាក់ពលករឈ្មោះ សំរ៉ន រ៉ាន់ឌី ភេទប្រុស អាយុ៣១ឆ្នាំ ក្នុងរថយន្ត លួចឆ្លងដែនចេញពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅនឹងកន្លែងតែម្តង។

2Thai

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានសង្កត់ធ្ងន់ថា នឹងមិនលើកលែងឡើយរាល់បុគ្គលណាដែលនៅបន្តល្មើស និងការដាក់ចេញនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានចេញសេចក្តីប្រកាសហាមឃាត់ ការលួចឆ្លងដែនដោយខុសច្បាប់ ក្នុងចន្លោះអន្តរកាលជំងឺកូវីដ-១៩កំពុងរាលដាលខ្លាំងសហគមន៍។ បច្ចុប្បន្ន លោកស្រីអភិបាលខេត្ត កំពុងពន្លឿនឲ្យសមត្ថកិច្ច កសាងសំណុំរឿងជាបន្ទាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័កឃុំខ្លួន១៤ថ្ងៃ មុនឈានដល់ដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់៕

ប្រភពពី News Box។

3Thai

Thai