ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

នៅមុនបន្តិច ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មាន បានបង្ហោះសារមួយឲ្យដឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ-១៩។

07

ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំនមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានក្តីរន្ធត់ជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ។ ក្នុងវេលាដ៏ក្រៀមក្រំនេះ សូមសម្តែងមរណនូវទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ នូវថ្នាក់ដឹកនាំប្រកបដោយទេពកោសល្យ នឹងបុិនប្រសព្វ ដែលក្នុង១ជីវិតរបស់ ឯកឧត្តមបានជួយលើកស្ទួយវិស័យព័ត៌មាន និងសិល្បៈវប្បធម៌ មានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

08

សូមឧទ្ទិសដល់ដួងវីញ្ញាណក្ខន្ធ ឯកឧត្តម ម៉ៅ អាយុទ្ធ សូមបានសោយសុខ ក្នុងឋានសុកតិភព កុំបីឃ្លៀងឃ្លាតឡើយ៕