ច្រើនម្ល៉េះលោក! ឡានពេទ្យជាច្រើនគ្រឿងទៅដឹកអ្នកជំងឺកូវីដ១៩ នៅស្ទឹងមានជ័យ(មានវីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសានេះ ឡានពេទ្យជាច្រើនគ្រឿងបានបន្ដកន្ទុយគ្នាទៅដឹកអ្នកជំងឺដែលផ្ទុកមេរោគកូវីដ១៩ នៅសង្កាត់ស្ទឹងមានជ័យ ដើម្បីយកទៅសម្រាកព្យាបាល។

2covid19StengMeanChey

មួយរយៈពេលក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩មានចំនួនច្រើនធ្វើឲ្យមន្ទីរពេទ្យដែលត្រៀមព្យាបាលអ្នកជំងឺពុំមានកន្លែងទទួលទៀតបាន។ ទើបថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំកន្លែងរៀបអាពាហ៍ពិពាហ៍នៅកោះពេជ្រ រៀបចំទៅជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ដែលមានសភាពស្រាល។

Covid19StengMeanChey

សូមបងប្អូនចូលរួមទាំងអស់គ្នាចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកាត់ផ្ដាច់ប្រភពចម្លងនៃជំងឺដ៏កាចសាហាវមួយនេះចាកចេញពីប្រទេសយើង ដោយអនុវត្ដតាមវិធាន ៣ការពារ និង៣កុំ។

ខាងក្រោមជាទិដ្ឋភាពរថយន្ដសង្គ្រោះទៅដឹកអ្នកជំងឺកូវីដ១៩៖