ថាមែនៗ ប៉ូលីសមួយរូបល្មើសវិធានការបិទខ្ទប់ ត្រូវបានស្នងការដ្ឋានរាជធានីភ្នំពេញហៅមកដុះក្អែល(មានវីដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ស្នងការដ្ឋានរាជធានីភ្នំពេញបានចេញសេចក្ដីបំភ្លឺពាក់ព័ន្ធទៅនឹង ការចោទប្រកាន់លើមន្ត្រីនគរបាលមួយរូបដែលបានដឹកប្រពន្ធចេញ.ចូលអំឡុងពេលដែលតំបន់ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម​ ខ័ណ្ឌសែនសុខត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ​ ប្រកាសបិទខ្ទប់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

បន្ទាប់ពីធ្វើការសាកសួរ និងស្រាវជ្រាវរួចរាល់ ពាក់ព័ន្ធទៅនឹងករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការកោះហៅមន្ត្រីរូបនោះចូលខ្លួនមកធ្វើកិច្ចសន្យា និងបានធ្វើការព្រមានអំពីទង្វើខុសឆ្គងនេះ បើទោះបីមន្ត្រីរូបនោះមានភារកិច្ចនិងសិទ្ធិក្នុងការបំពេញការងារនៅតំបន់បិទខ្ទប់ពិតមែន តែការអនុញ្ញាតឲ្យក្រុមគ្រួសារជិះមធ្យោបាយធ្វើដំណើរជាមួយចេញ​ ចូលក្នុងតំបន់បិទខ្ទប់ គឺពិតជាមានការខុសឆ្គងពិតប្រាកដមែន​។  ពាក់ព័ន្ធទៅនឹងកំហុសឆ្គងនេះ ក្រុមប្រឹក្សាវិន័យរបស់ស្នងការដ្ឋាននឹងអនុវត្តន៍នូវវិធានការចំពោះមន្ត្រីរូបនោះ។

Police

Police1

ទស្សនាវីដេអូខាងក្រោមដែលប្រជាពលរដ្ឋប្រតិកម្មទៅនឹងមន្ដ្រីនគរបាលរូបនោះ៖