នាំគ្នាយកធូប និងទៀន ទៅថ្វាយបង្គំ កូនពពែទើបនឹងកើតមានមុខដូចមនុស្ស (មានវីដេអូ)

កាលពីថ្មីៗ នៅផ្ទះរបស់បុរសឈ្មោះ Ajay Bivasawa ជាកសិករមកពីរដ្ឋ Gujarat ប្រទេសឥណ្ឌា ហេតុការណ៍ចម្លែកយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកូនពពែទើបនឹងកើតមានមុខស្រដៀងទៅនឹងមនុស្ស ដែលធ្វើឲ្យប្រជាជននាំគ្នាយកធូប និងទៀនជាច្រើនទៅថ្វាយបង្គំ ដោយមានជំនឿថា ជាព្រះអាទិទេពមកចាប់ជាតិ ។

03

រូបភាព និងឃ្លីបវីដេអូនៃសត្វពពែទើបនឹងកើត កំពុងទទួលបានការចាប់អារម្មណ៍ពីពិភពអ៊ីនធឺណិត ។ ក្រោយពីឃើញថា សត្វពពែមួយក្បាលនេះមានរូបរាងចម្លែក មានជើង មានត្រចៀកដូចជាសត្វពពែ ប៉ុន្តែគ្មានកន្ទុយទេ ហើយមុខវាស្រដៀងទៅនឹងមនុស្សស្ទើរតែគ្រប់ផ្នែក។

04

ប៉ុន្តែគួរឱ្យស្តាយវាអាចរស់បានតែ ១០ នាទីប៉ុណ្ណោះ។ បើទោះបីជាពពែនោះមិនរស់ក៏ដោយ ប៉ុន្តែពួកគេនៅតែយកចិត្តទុកដាក់នាំយកតង្វាយទៅថ្វាយដល់សត្វពពែ ដោយការជឿជាក់ថា កូនពពែចម្លែកនេះគឺជា ព្រះអាទិទេពមកចាប់ជាតិ។

01

នៅក្នុងប្រទេសឥណ្ឌា ជាទូទៅតែងតែមានការចាប់អារម្មណ៍ខ្លាំង ចំពោះសត្វដែលកើតមកមានរូបរាងចម្លែក វាប្រហែលជាដោយសារជំនឿសាសនា គិតថាជាព្រះ ឬអាទិទេព ដែលមានលក្ខណៈពិសេស ពាក់កណ្តាលសត្វ ពាក់កណ្តាលមនុស្ស ដូចជាព្រះ Kamadhenu ដែលមានសិរសាជាមនុស្ស និងមានរាងកាយសត្វគោ។

ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលអ្នកភូមិភាគច្រើន ជឿថាកូនពពែនេះជាព្រះ ឬអាទិទេព រហូតដង្ហែគ្នាមកថ្វាយបង្គំដូច្នេះ៕

02

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

01