ក្រុមគ្រួសាររបស់មន្ត្រីរាជការ-ស៊ីវិល ត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

14

ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើសុំឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង និងស្ថាប័ន ឫខេត្តទាំងអស់ ប្រញាប់ធ្វើបញ្ជីឈ្មោះ និងសូមផ្តល់បញ្ជីឈ្មោះ ក្រុមគ្រួសារដែលនៅក្នុងផ្ទះជាមួយគ្នា ជាប្តី ប្រពន្ធ របស់បុគ្គលិកមន្ត្រីរាជការស៊ីវិលទាំងអស់ និងកូន១៨ឆ្នាំឡើង ឪពុកម្តាយ (អាយុ ៥៩ឆ្នាំចុះបើមាន) និងអ្នកនៅជាមួយ (យកតែអ្នកដែលនៅក្នុងផ្ទះតែមួយជាមួយបុគ្គលិកមន្ត្រីរាជការរបស់យើង)

ដែលមិនទាន់បានចាក់វ៉ាក់សាំង ប្រញាប់បញ្ជូនទៅលេខាធិការដ្ឋានគ.វ.ក-១៩ ឱ្យបានត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ជាកំហិត ដើម្បីជាមូលដ្ឋានធ្វើផែនការចាក់វ៉ាក់សាំងជូនឱ្យបានទាន់ពេលវេលា។ សូមឯកឧត្តម ស្រូយ អាដុល្លា ប្រធានលេខាធិការដ្ឋានគ.វ.ក-១៩ ចាត់ចែងតាមដានបន្ត និងប្រមូលយកបញ្ជីឈ្មោះទាំងនេះ ទៅតាមក្រសួង ស្ថាប័ន និងខេត្តនិមួយៗ ឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន ។

ក្រសួង ស្ថាប័ន ឫខេត្តណាដែលមិនបានបញ្ជូនឈ្មោះមក គ.វ.ក-១៩ និងចាត់ចែងទៅវគ្គក្រោយៗទៀតនៅពេលដែលមានបញ្ជីឈ្មោះបានផ្ញើមកដល់ គ.វ.ក-១៩។ ដោយស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ខ្លាំង

សូមឯកឧត្តម លោកជំទាវ មេត្តាយកចិត្តទុកដាក់លើការងារនេះទាំងអស់គ្នា ដើម្បីត្រៀមលក្ខណ:ចាក់វ៉ាក់សាំង ឱ្យបានទាន់ពេល នៅពេលដែលមានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ទៀត។ សូមអរគុណ!!

(យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងព័ត៌មាន)

15