អាជ្ញាធរខេត្តក្រចេះ អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលទើបរកឃើញថ្មី

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០២នាក់ ឈ្មោះ យាម ដានី ភេទស្រី អាយុ ២៩ឆ្នាំ និងឈ្មោះ ស៊ីម សារុំ ភេទស្រី អាយុ ៣៤ឆ្នាំ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

នៅក្នុងនោះដែរ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកពាក់ព័ន្ធដោយប្រយោលអ្នកជំងឺខាងលើ។

សូមបងប្អូនអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

08