អ្នកឆ្លងកូវីដ-១៩ ១០នាក់ទៀតហើយ ដែលមិនព្រមចូលខ្លួនមកព្យាបាល

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសរកអ្នកជំងឺកូវីដ-១៩ចំនួន១០ទៀត ឱ្យប្រញាប់មកព្យាបាល

បើមិនចូលខ្លួនរដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ គឺជាអំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល

ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៥០០០០០០ (ប្រាំ លាន) រៀល ទៅ ២០០០០០០០ (ម្ភៃលាន) រៀល ហើយផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ

កាលបើអំពើខាងលើនេះបានបណ្ដាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

06

07