រំភើបណាស់! ជនជាតិបរទេស១គ្រួសារ ថា “ក្រុមគ្រួសារខ្ញុំចង់ចូលជាសញ្ជាតិខ្មែរ”

កាលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយ ដែលមានប្រូហ្វាល់ជាជនជាតិបរទេស បានបង្ហោះសារ ដែលពួកគាត់ចង់រស់នៅប្រទេសកម្ពុជា ជាសញ្ជាតិខែ្មរតែម្តង។

01

ហ្វេសប៊ុកដែលបានលើកឡើងនេះ មានឈ្មោះថា Uriah Lyford(យូរ៉ា) បានបង្ហោះដូច្នេះថាៈ “សួស្តីឆ្នាំថ្មីប្រពៃណីខ្មែរ! សូមប្រសិទ្ធិពរ បវរសួស្តី ជ័យសុភមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ដល់បងប្អូនទាំងអស់ ជាពិសេស ជៀសផុតពីមេរោគចង្រៃកូវីដ-១៩ (COVID-19) ក្នុងឱកាសចូលឆ្នាំថ្មីនេះ

គ្រួសារខ្ញុំមានបំណងប្រាថ្នាពិសេសមួយ ពេលថ្មីៗនេះពុកម៉ែក្មេកខ្ញុំបានមកលេងពួកយើងនៅទីក្រុងប៉ោយប៉ែត យើងបាននិយាយអំពីអនាគតក្នុងគោលបំណងចង់ឲ្យពួកគាត់ទាំង២រស់នៅស្រុកខ្មែរ ដើម្បីឲ្យខ្ញុំ និងប្រពន្ធបានបំពេញតួនាទីជាកូនជួយមើលថែគាត់។

02

ពុកម៉ែខ្ញុំ បានប្រាប់ខ្ញុំថា ប្រសិនបើគាត់អាចក្លាយជាពលរដ្ឋខ្មែរពេញសិទ្ធិទទួល បានសញ្ជាតិខ្មែរ គាត់រីករាយនឹងចំណាយជីវិតចុងក្រោយរបស់គាត់នៅលើទឹកដីខ្មែរ ខ្ញុំបានឆ្លើយថា ខ្ញុំនឹងស្នើសុំទៅអាជ្ញាធរ និងថ្នាក់ដឹកនាំ ក្រែងលោកអាចអនុញ្ញាតឲ្យយើងចូលសញ្ជាតិខ្មែរមួយគ្រួសារតែម្ដង។

03

ទោះជាយ៉ាងណាក៏ដោយ ក៏គ្រួសារខ្ញុំ ពិតជាស្រឡាញ់ បងប្អូនខ្មែរពេញបេះដូង ស្រឡាញ់ប្រពៃណីខ្មែរ ហើយនឹងចង់រស់នៅប្រទេសមួយនេះអស់មួយជីវិត បើគាំទ្រសូមជួយ like & share ផង ក្រែងលោសម្ដេចពុកឃើញ» ៕

04

05