ព្រះសពម៉ាំមី ២២អង្គ ត្រូវបានប្រារព្ធពិធីដង្ហែទៅកាន់សារមន្ទីរថ្មី (មានវីដេអូ)

កាលពីថ្មីៗនេះ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានរៀបចំពិធីដង្ហែព្រះសពម៉ាមីចំនួន ២២អង្គ៖ ព្រះសពព្រះរាជា ១៨ អង្គ និងព្រះចៅអធិរាជ ៤អង្គ កាលពីសម័យបុរាណរបស់ជនជាតិអេហ្ស៊ីបទៅកាន់សារមន្ទីរថ្មី National Museum of Egyptian Civilization។

07

ពិធីនេះ ត្រូវបានរៀបចំយ៉ាងអធឹកអធម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដោយការប្រមូលព្រះសពម៉ាំមីបុរាណជាច្រើនរបស់អេហ្ស៊ីប។

ទោះបីជាវិស័យទេសចរណ៍ត្រូវបានជាប់គាំងដោយសារតែការរឹតត្បិតជំងឺកូវីដ-១៩ក្តី ក៏រាជរដ្ឋាភិបាលប្រទេសនេះនៅតែយកចិត្តទុកដាក់ដដែល។

លោក Zahi Hawass អ្នកបុរាណវិទ្យាអេហ្ស៊ីប បានឲ្យដឹងថា ព្រះសពម៉ាំមីនីមួយៗ ត្រូវរៀបចំយ៉ាងពិសេស ដែលដាក់អាស៊ូតដើម្បីជួយការពារសាកសព។

គេបានយកសាកសពម៉ាំមីទាំង ២២អង្គ ទៅដាក់លើរទេះ និងបានរចនាឡើងដើម្បីដាក់សាកសពម៉ាំមីយ៉ាងមានសុវត្ថិភាព។

យើងបានជ្រើសរើសសារមន្ទីរ Civilization Museum ដោយចង់បង្ហាញរូបរាងព្រះសពម៉ាំមីតាមលក្ខណៈស៊ីវិល័យ ការគោរពខ្ពស់ ការអប់រំខ្ពស់ និងមិនមែនសម្រាប់ជាការកម្សាន្តដូចនៅក្នុងសារមន្ទីរអេហ្ស៊ីបចាស់ទេ។ ព្រះសពម៉ាំមីខាងលើ ដែលមានវ័យចំណាស់ជាងគេគឺស្តេច Seqenenre Tao ដែលជាស្តេចចុងក្រោយនៃរាជវង្សទី ១៧។

កាលនោះទ្រង់បានសោយរាជ្យនៅសតវត្សរ៍ទី ១៦ មុនគ្រឹស្តសករាជ។ ក្រោយពីការរកឃើញគេគិតថាទ្រង់បានយាងចូលទីវង្គត់ដោយអំពើដ៏ឃោរឃៅ។ ក្នុងនោះដែរ ក៏មានព្រះសពម៉ាំមីរបស់សម្តេច Ramses II សម្តេច Seti I និងសម្តេច Ahmose-Nefertari ផងដែរ។

ទីក្រុង Fustat នាពេលបច្ចុប្បន្នគឺជាអតីតរដ្ឋធានីរបស់ប្រទេសអេហ្ស៊ីប កាលពីរាជវង្ស Umayyad បន្ទាប់ពីការដណ្តើមបានរបស់ពួកអារ៉ាប់។

01

02

03

05

06

08

09

10

នេះបើយោងតាម Al Jazeera៕