កូវីដ-១៩ ឆ្លងចូលដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់មន្ត្រីរាជការចំនួន ០៣រូប ។

មន្ត្រីទាំង៣នាក់នេះ បានជួប និងប៉ះបាល់ដោយផ្ទាល់ជាមួយសាច់ញាតិដែលមានផ្ទុកវីរុសកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១

ជាលទ្ធផលគឺមានវិជ្ជមានវីរុសកូវីដ-១៩។ សូមបងប្អូនអានសេចក្តីណែនាំដូចខាងក្រោម៖

12