សុខាភិបាលអាមេរិក ស្នើសុំឲ្យផ្អាកការចាក់វ៉ាក់សាំង Johnson & Johnson នៅទូរទាំងប្រទេស

កាលនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរសុខាភិបាលអាមេរិក បានស្នើឱ្យផ្អាកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ Johnson & Johnson ដោយបារម្ភពីកំណកឈាម។

ក្នុងសេចក្ដីប្រកាសរួម មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថ (FDA) បញ្ជាក់ថា ការផ្ដល់ណែនាំឱ្យផ្អាកនេះ ជាការប្រុងប្រយ័ត្ន ក្រោយការរកឃើញករណីកំណកឈាមដ៏កម្រ។

Johnson & Johnson បានផ្អាកបញ្ចេញវ៉ាក់សាំងនៅអឺរ៉ុប ខណៈអាហ្វ្រិកខាងត្បូង ក៏សម្រេចចិត្តផ្អាកចាក់វ៉ាក់សាំងនេះដែរ។

15

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) និងទីភ្នាក់ងារចំណីអាហារ និងឱសថ (FDA) បានចេញសេចក្ដីថ្លែងការណ៍រួម ដោយបានផ្ដល់អនុសាសន៍ឱ្យផ្អាកចាក់វ៉ាក់សាំងរបស់ Johnson & Johnson សិន ខណៈការវាយតម្លៃកំពុងធ្វើឡើងលើករណីកំណកឈាមចំនួន ០៦នាក់។

ទាំង ០៦ករណី សុទ្ធតែជាស្ត្រីវ័យពី១៨ឆ្នាំ ដល់៤៨ឆ្នាំ ហើយកើតមានចន្លោះពី៦ថ្ងៃទៅ១៤ថ្ងៃក្រោយការចាក់វ៉ាក់សាំង។

19

បើតាមទីភ្នាក់ងារព័ត៌មាន AFP ម្នាក់បានស្លាប់ និងម្នាក់ទៀតស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ភ្លាមៗ ក្រុមហ៊ុន Johnson & Johnson ក៏សម្រេចចិត្តផ្អាកការបញ្ចេញវ៉ាក់សាំងនៅអឺរ៉ុប និងកំពុងជជែកជាមួយអាជ្ញាធរសុខាភិបាលអឺរ៉ុបលើរឿងនេះ។

ចំណែកនៅអាហ្វ្រិកខាងត្បូងវិញ ក៏ប្រកាសផ្អាកការចាក់វ៉ាក់សាំងនេះក្នុងស្រុកផងដែរ។ Johnson & Johnson ជាវ៉ាក់សាំងតែមួយគត់ដែលត្រូវបានប្រើប្រាស់ក្នុងប្រទេសអាហ្វ្រិកដែលរងគ្រោះខ្លាំងជាងគេ។ ការផ្អាកនេះ នឹងធ្វើឡើងរហូតដល់បញ្ហាកំណកឈាមត្រូវបានស៊ើបអង្កេតរួចរាល់ជាស្ថាពរ៕

18

16

17