ស្ត្រីម្នាក់ ធ្វើចត្តាឡីស័កម្តង ធ្វើតេស្ត ៥ដង ទើបរកឃើញមានវិជ្ជមានកូវីដ-១៩

នៅថ្ងៃនេះដែរ ក្រោយពីរដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញមានវិជ្ជមានកូវីដ-១៩ម្នាក់

ដែលមានឈ្មោះ កែវ ឧស្សាហ៍ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មក ស្រាប់តែ ឈ្មោះ កែវ ឧស្សាហ៍ បានបញ្ចេញអារម្មណ៍ដ៍សោកសៅនៅហ្វេសប៊ុករបស់ខ្លួន។

03

នាងបានលើកឡើងថា “ជាដំបូងនាងខ្ញុំ កែវ ឧស្សាហ៍ (ស្រីកា) សុំទោសទុកជាមុនដល់បងប្អូនទីរួមខេត្តព្រះវិហារ ដែលជាករណីទី១ ក្នុងការមានផ្ទុកមេរោគកូវិត ដោយខ្លួនឯងផ្ទាល់

ក៏សឹងតែមិនជឿថាខ្លួនមានវិជ្ជមានដែល ព្រោះថាមុនហ្នឹងមកខេត្តហ្នឹង ខ្ញុំបានចត្តាឡីស័កនៅភ្នំពេញម្តងហើយ ហើយក៏បានពិនិត្យសំណាក និង ធ្វើតេស្ត ៤ដងហើយ គឺអវិជ្ជមានរហូត ហើយនៅថ្ងៃទី ០៦/០៤/២០២១

Cambodia Inside Thumnail

07

ខ្ញុំបានពិនិត្យសុខភាព១តួរខ្លួន ទាំងក្នុងខ្លួន និងក្រៅខ្លួនរួចហើយលទ្ធផលគឺល្អ មុនហ្នឹងមក។ ក៏ជាយប់ដែលខ្ញុំមកខេត្តដែល ខ្ញុំមកដល់គឺម៉ោង១យប់ (ខ្ញុំមកមុនគេបិតផ្លូវមិនមែនគេបិតផ្លូវហើយបានលួចមកទេ)

ពេលមកដល់ខ្ញុំនៅតែក្នុងផ្ទះទេ មិនបានដើរទៅណាទេ រហូតដល់មកធ្វើចត្តាឡីស័ក និងមកសម្រាកពេទ្យនេះ ហើយខ្លួនខ្ញុំក៏តែងតែប្រយ័ត្ន និងប្រកាន់ភ្ជាប់នៅ ៣កុំ ៣ការពាររហូត ព្រោះខ្លួនខ្ញុំក៏មានគ្រួសារ និង កូនតូចៗ

ខ្ញុំមិនបានយកអាយុជីវិតពួកគាត់មកលេងសើចទេ យប់មិញពេលឡានពេទ្យទៅយកពួកគាត់មកធ្វើចត្តាឡីស័ក ដល់មកដល់ពួកគាត់ចុះ ខ្ញុំត្រូវឡើងឡានមកសម្រាកនៅមន្ទីរពេទ្យវិញ អាចមើលឃើញមុខពួកគាត់មិនបាន២នាទីផង

ពេលឡើងឡានគ្រាន់តែកូនយំហៅម៉ាក់ ម៉ាក់ ម៉ាក់អើយម៉ាក់ អារម្មណ៍ខ្ញុំផ្ទាល់ សឹងតែផុតដង្ហើម អ្នកជាម្តាយហើយ មានកូនតូចៗទើបយល់អារម្មណ៍ហ្នឹង មិនមែនខ្ញុំមានបំណងចង់អោយកើតឡើងនោះទេ ព្រោះថាខ្ញុំតែងតែគិតសុខសុវត្ថិភាពពួកគាត់ជាធំ ខ្លាចណាស់ ប្រយ័ត្នណាស់ វានៅតែកើតបានមកលើខ្ញុំទៀត

ខ្ញុំធ្វើតេស្តជាលើកនេះជាលើកទី៥ហើយ ទើបតែឃើញថាវិជ្ជមាន ម្យ៉ាងវិញទៀត ខ្ញុំផ្ទាល់ក៏មិនមានអាការៈណាមួយ ដែលគួរអោយសង្ស័យ រឺកត់សម្គាល់ ថាខ្លួនឯងឆ្លងមេរោគមួយនេះទេ ព្រោះអាការៈដែលគួរអោយបារម្មណ៍ ខ្ញុំគ្មានទេ៖

១-កំដៅពេទ្យតាមដានតាំងពីខ្ញុំមកធ្វើចត្តាឡាស័ក រហូតមកដល់ខ្ញុំសម្រាកនៅពេទ្យបង្អែកគឺ 36.5 °c រហូត

២-អាការៈក្អក ហៀរសំបោរ ឈឺករ ក្តៅខ្លួន អស់កំលាំង ល្ហិតល្ហៃ ក៏គ្មាន

៣-ញាំបានធម្មតា

៤-គេងបានធម្មតា

៥-និយាយរួម ឥលូវហ្នឹងខ្ញុំក៏ធម្មតា នៅក្នុងខ្លួនខ្ញុំ ក៏គ្មានអ្វីប្លែក រឺ ធ្វើទុក្ខអីដែរ ក៏ប៉ុន្តែខ្ញុំនៅតែបន្តសហការជាមួយក្រុមគ្រូពេទ្យ

04

05

06

ធ្វើតាមណែនាំរបស់ក្រុមគ្រូពេទ្យជានិច្ច ខ្ញុំនិងតស៊ូយកឈ្នះជំងឺមួយនេះអោយបាន ដើម្បីកុំអោយខេត្តយើងរាលដាលជំងឺនេះ។

ចុងក្រោយខ្ញុំក៏សុំអរគុណដល់ក្រុមគ្រូពេទ្យគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ តាមដានពីសុខភាពអ្នកគ្រប់ៗគ្នា ហើយខ្ញុំក៏សុំអោយអ្នកនៅថែរក្សាអនាម័យ ព្រោះជំងឺមួយនេះយើងមើលវាមិនឃើញទេ សូមបារមីលោកតាឌី ថែរក្សាកូនចៅនៅខេត្តជៀសផុតជំងឺមួយនេះផងចុះ សូមអោយអ្នកគ្រប់គ្នាមានសុខភាពល្អ៕