វិធី៣យ៉ាង ការពារបងប្អូនកុំឲ្យអស់ប្រាក់ដោយសារចាញ់បោកតាមអនឡាញ

យោងទៅតាមផេកផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានណែនាំគន្លឹះចំនួន ៣ ដើម្បីការពារខ្លួនកុំឱ្យចាញ់បោកជនឆ្លៀតឱ្យកាស បោកប្រាស់អ្នកបាន៖

01

១-ធ្វើការសិក្សាអំពីគណនី ឬទំព័រហ្វេសប៊ុកផេក ដោយមើលការបញ្ចេញមតិពីអតិថិជនផ្សេងៗ

២-ធ្វើការសិក្សាអំពីប្រភេទទំនិញ ផលិតផល ឬសេវាកម្ម ឱ្យបានច្បាស់មុនបញ្ជាទិញ (កម្មង់)

៣-ពុំត្រូវធ្វើការកក់ប្រាក់ ឬបញ្ជូនប្រាក់ មុនទទួលបានផលិតផល ឬសេវាកម្ម (ពិសេសកក់ប្រាក់ជូនម្ចាស់គណនី ឬទំព័រហ្វេសប៊ុកផេក ដែលពុំមានប្រភពច្បាស់លាស់)។ ក្នុងករណីចាំបាច់ដែលត្រូវកក់ប្រាក់មុន សូមធ្វើការផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់។

02

ចំណុចទាំង៣ខាងលើ ដែលនាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ប្រាប់នេះ គឺដើម្បីកុំឱ្យបងប្អូនត្រូវភ្លាត់ស្នៀតចាញ់បោកជនខិលខូចដែលកំពុងសំងំលាក់ខ្លួន ដើម្បីឆបោកតាមរូបភាពផ្សេងៗជាច្រើនដូចជា ការលក់ទំនិញ ផលិតផល ឬសេវាកម្មណាមួយ ដែលបងប្អូនមិនបានដឹងអំពីប្រភពរបស់គណនីទាំងនោះច្បាស់។

03

ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបករណីឆបោកខាងលើ សូមធ្វើសេចក្តីរាយការណ៍ដល់ក្រុមហ៊ុន Facebook លើអត្ថបទ រូបភាព ឬវីដេអូ ដែលកំពុងផ្សព្វផ្សាយឆបោក និងរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ច៕

04