យន្ដហោះចិនរំលោភដែនអាកាសតៃវ៉ាន់ ខណៈអាមេរិកកំពុងធ្វើសមយុទ្ធជាមួយហ្វីលីពីននៅសមុទ្រចិនខាងត្បូង

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បានចោទកងទ័ពរំដោះប្រជាជនចិនថាបានលុកលុយដ៏សម្បើមមកលើតំបន់ការពារដែនអាកាសរបស់ខ្លួន ដោយប្រើយន្ដហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែ ខណៈដែលយោធាសហរដ្ឋអាមេរិក និងហ្វីលីពីនចាប់ផ្តើមសមយុទ្ធនៅសមុទ្រចិនខាងត្បូង។

01 US Philippines South China Sea Military Drills

ក្រសួងការពារជាតិតៃវ៉ាន់បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃច័ន្ទនេះថា យន្ដហោះយោធាចិនចំនួន ២៥គ្រឿងបានរំលោភលើតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះ។

កោះតៃវ៉ាន់បានតាមដានយន្ដហោះយោធាចិន និងត្រួតពិនិត្យប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ព្រមទាំងបានបញ្ជូនការព្រមានតាមវិទ្យុទាក់ទង ដែលទាមទារឱ្យចិនចាកចេញពីដែនអាកាស។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិនខណៈដែលកោះតៃវ៉ាន់ទទួលបានគាំទ្រពីប្រទេសលោកខាងលិច នឹងចាត់ទុកកោះនេះជាប្រទេសឯករាជ្យ។

Philippines US Military Exercise

03 US Philippines South China Sea Military Drills

04 US Philippines South China Sea Military Drills

05 US Philippines South China Sea Military Drills

06 US Philippines South China Sea Military Drills

07 US Philippines South China Sea Military Drills