អស់បារម្ភទៀតហើយ! ជប៉ុនអាចវះកាត់ប្តូរសួតដល់អ្នកកើតជំងឺកូវីត-១៩លក្ខណៈធ្ងន់ធ្ងរ បានដោយជោគជ័យ

ដូចអ្វីដែលលោកអ្នកបានដឹងហើយថា អ្នកដែលឆ្លងជំងឺកូវីត-១៩ សុទ្ធតែទទួលរងការខូចសួតធ្ងន់ធ្ងរ ព្រោះជំងឺនេះ វានឹងបំផ្លាញសួតរបស់អ្នកជំងឺបន្តិចម្ដងៗ រហូតដល់អ្នកជំងឺត្រូវស្លាប់បាត់បង់ជីវិត។ ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសជប៉ុនបានរកឃើញមធ្យោបាយមួយ គឺផ្លាស់ប្ដូរសួតរបស់អ្នកជំងឺកូវីដ១៩ចេញតែម្ដង។

03

ថ្មីៗនេះ មានស្ត្រីជនជាតិជប៉ុនម្នាក់បានខូចសួតយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ប្ដូរសួតដោយជោគជ័យ ដែលជាការបរិច្ចាគសួតពីមនុស្សរស់ ទៅឱ្យអ្នកជំងឺកូវីដ១៩ផ្ទាល់តែម្ដង នោះគឺជាស្វាមី និងកូនរបស់នាង ដោយកាត់យកចំណែកមួយនៃសួតរបស់អ្នកបរិច្ចាគទៅឱ្យអ្នកជំងឺកូវីដ១៩។ មកទល់ពេលនេះ ពួកគេកំពុងទទួលបានមើលថែយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ ចំណែកស្ត្រីដែលបានផ្លាស់ប្ដូរសួតរួច ក៏សង្ឃឹមថានឹងបានចេញពីមន្ទីរពេទ្យក្នុងរយៈពេល២ខែទៀតដែរ។ នេះយោងតាមសារព័ត៌មាន CNN។

បើយោងតាមសំដីរបស់គ្រូពេទ្យនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានឱ្យដឹងថា ការវះកាត់ប្ដូរសួតនេះគឺជាក្ដីសង្ឃឹមចុងក្រោយតែមួយគត់របស់អ្នកជំងឺកូវីដ-១៩ ដែលបានខូចខាតសួតធ្ងន់ធ្ងរ។

ការផ្លាស់ប្ដូរសួតនេះជាជោគជ័យមួយនៃវេជ្ជសាស្ត្ររបស់ប្រទេសជប៉ុនប៉ុណ្ណោះ ហើយគេក៏មិនទាន់ដឹងថាវាជាដំណោះស្រាយសម្រាប់សង្គ្រោះអ្នកកើតកូវីដ-១៩ បាន១០០%នៅឡើយដែរ ព្រោះថាការផ្លាស់ប្ដួរសួតនេះ គឺត្រូវចំណាយលុយអស់ច្រើន ហើយមិនមែនចេះតែមានសួតដើម្បីប្ដូរគ្រប់គ្នាដែរ ដូច្នេះហើយយើងត្រួវចេះការពារខ្លួនកុំឱ្យការឆ្លងជំងឺនេះចូលមកក្នុងខ្លួនរបស់យើង៕