អ្នកដែលពូកែដេក អាចចូលរួមដាក់ពាក្យប្រកួតយករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់

កាលពីថ្មីៗនេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានរៀបចំការប្រកួតគេងនៅក្នុងសួនមួយកន្លែង ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ហើយមានមនុស្សជាង ៨.៥០០នាក់ បានដាក់ពាក្យចូលរួមក្នុងការប្រលងលើកទី៣ របស់ខ្លួន ដែលរកអ្នកឈ្នះក្នុងការគេងឲ្យបានរយៈពេលវែងជាងគេ។ នេះបើតាមការដកស្រង់របស់ kHBILLIONAIRE ។

02

03

ជារៀងរាល់ឆ្នាំ អ្នករស់នៅទីក្រុងសេអ៊ូលបានចូលរួមការប្រកួតគេងនេះ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនជាច្រើន ដែលជាក្រុមហ៊ុនផលិតផលិតផលអនាម័យឈានមុខគេ របស់ប្រទេសកូរ៉េខាងត្បូង ដែលជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនមួយ ដែលទទួលបានការកោតសរសើរបំផុតពីប្រទេស។

04

05

លោក Yuhan Kimberly បានពន្យល់ថា ការប្រកួតនេះត្រូវបានរៀបចំឡើង ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃការគេង និងការសំរាក ពីព្រោះកម្មករកូរ៉េខាងត្បូងនៅតែបន្តចូលគេងយូរខុសពីពេលធម្មតានៃទម្លាប់របស់មនុស្ស៕

06

07