អាសន្នធំ! ក្នុងរយៈពេលមួយថ្ងៃរកឃើញអ្នកឆ្លងកូវីតចំនួន ១៦១.៧៣៦នាក់នៅក្នុងប្រទេសឥណ្ឌាគឺខ្ពស់បំផុតនៅលើពិភពលោក

ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ថារកឃើញការឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៦១.៧៣៦នាក់ ដែលជាករណីឆ្លងខ្ពស់បំផុតក្នុងពិភពលោក។

Covid_india_01

ស្ទើរតែគ្រប់រដ្ឋទាំងអស់នៃប្រទេសឥណ្ឌាបានបង្ហាញអោយឃើញពីការឆ្លងយ៉ាងគំហុកនៃជំងឺកូវីត១៩ ការដែលរីករាលដាលលឿនដូចនេះបណ្ដាមកពីប្រជាពលរដ្ឋឥណ្ឌាមានការធ្វេសប្រហែសមិនបានពាក់ម៉ាស់ និងរក្សាគម្លាតសង្គមបានត្រឹមត្រូវ ចាប់តាំងពីប្រទេសឥណ្ឌាមានការធ្លាក់ចុះការឆ្លងជំងឺកូវីត១៩ អំឡុងខែកញ្ញា ឆ្នាំមុន។

Covid_india_02

Covid_india_03

នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រាម៉ូឌី ស្នើសុំឲ្យប្រជាជនពាក់ម៉ាស់ខណៈពេលជំងឺនេះកំពុងវាយលុកខ្លាំង។

បច្ចុប្បន្នប្រទេសឥណ្ឌាមានប្រជានជនឆ្លងជំងឺកូវីតសរុប ១៣.៦៨៩.៤៥៣នាក់ ស្លាប់ចំនួន ១៧១.០៨៩នាក់។

Covid_india_04

Covid_india_05