ប្រពន្ធរបស់លោក K01 ចេញឡាយវីដេអូ បង្ហាញពីអារម្មណ៍ប្តីថា…

កាលពីថ្មីៗនេះ ក្រោយពីសម្តេច ហ៊ុន សែន បានព្រមានធ្ងន់ៗទៅកាន់លោក ឃឿន សុឡា ហៅ K01រួច រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេច ដកអាជ្ញាបណ្ណផ្សព្វផ្សាយព័ត៌មានរបស់លោកK01 ភ្លាមតែម្តង ។

Photo_2021 04 13_14 16 25 (4)

Photo_2021 04 13_14 16 25 (2)

បន្ទាប់រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសម្រេចធ្វើការលុបអាជ្ញាបណ្ណរបស់ខ្លួនរួចមក ស្រាប់តែលោក K01 បានប្រើពាក្យសម្តីធ្ងន់ៗទៅកាន់ក្រសួងព័ត៌មាន រហូតធ្វើឲ្យមានមហាជន និងថ្នាក់ដឹកនាំជាច្រើនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង។

Photo_2021 04 13_14 16 25 (3)

Photo_2021 04 13_14 16 25

ក្រោយពេលដឹងកំហុស លោក K01 ក៏បានធ្វើការសូមទោសទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយថែមទាំងមកអង្គុយរងចាំជួបលោករដ្ឋមន្ត្រីក្រសួងព័ត៌មានតាំងពីព្រឹកថែមទៀតផង ។

Photo_2021 04 13_14 16 25 (5)

ក្នុងនាមជាប្រពន្ធ ដោយឃើញប្តីរបស់ខ្លួនកំពុងតែមានការលំបាក ផ្លូវចិត្ត ក៏បានចេញវិដេអូឃ្លីប សូមទោស ទៅកាន់ប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕