នារីៗស្រស់ស្អាតមកបង្ហាញបណ្ណកែភេទ ដើម្បីគេចផុតពីការបម្រើកងទ័ព

ថៃ ៖ នៅប្រទេសថៃតម្រូវឱ្យបុរសគ្រប់រូបដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅចូលរួមថ្ងៃ “ចាប់ឆ្នោត” ដែលជាថ្ងៃពួកគេត្រូវចុះឈ្មោះបម្រើយោធារយៈពេល ២ឆ្នាំ។ ស្រីកែភេទ ដែលនៅមានសំបុត្រកំណើតជាបុរសនោះ ត្រូវបានតម្រូវឱ្យចូលរួមក្នុងព្រឹត្តិការណ៍ចុះឈ្មោះបង្ហាញវិញ្ញាបនប័ត្រវេជ្ជសាស្ត្រ ដែលបង្ហាញភេទថ្មីរបស់ពួកគេ ដើម្បីអោយពួកគរអាចត្រូវបានលើកលែងពួកគេពីការបម្រើយោធា ព្រោះស្ត្រីប្តូរភេទមិនត្រូវបានអនុញ្ញាតនៅក្នុងជួរកងទ័ពថៃទេ។

Photo_2021 04 13_14 14 17 (5)

បវរកញ្ញាស្រីកែភេទឈ្មោះ ណារីសារ៉ា អូនវ៉ាង អាយុ ២៣ឆ្នាំ បានមកដល់មណ្ឌលចុះឈ្មោះក្នុងខេត្តភីតសានូឡុក ដោយមានឯកសារបញ្ជាក់ថា នាងបានទទួលការកែភេទ។ ប៉ុន្តែនាងបាននិយាយថា “ខ្ញុំមិនខ្លាចក្នុងការបម្រើកងទ័ពជាតិទេ ប៉ុន្តែកងទ័ពថៃនៅតែរើសអើងស្ត្រីដូចរូបខ្ញុំ។ ស្រីចំ គឺត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះបម្រើកងទ័ពស្រី។

Photo_2021 04 13_14 14 17 (4)

ខ្ញុំគិតថាពួកយើងគួរតែមានសិទ្ធិដូចស្រីចំដទៃទៀតដែរ។ ប្រសិនបើពួកគេអនុញ្ញាតឱ្យពួកយើងចុះឈ្មោះ ខ្ញុំនឹងក្លាយជាមនុស្សដាក់ពាក្យមុនគេ”៕

 

 

 

Photo_2021 04 13_14 14 17 (6)

Photo_2021 04 13_14 14 17

Photo_2021 04 13_14 14 17 (3)

Photo_2021 04 13_14 14 17 (2)

(យោងតាម web: mothership)