ជប៉ុននឹងបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលក្នុងសមុទ្រ

តូក្យូ៖ ប្រទេសជប៉ុននិយាយថា ខ្លួននឹងបញ្ចេញទឹកកខ្វក់ច្រើនជាងមួយលានតោនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាត្រឡប់ចូលទៅក្នុងសមុទ្រវិញក្នុងសេចក្តីសម្រេចមួយដែលបានទទួលការថ្កោលទោសយ៉ាងឆាប់រហ័សពីកូរ៉េខាងត្បូងនិងក្រុមបរិស្ថាន។

ជប៉ុននឹងបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលក្នុងសមុទ្រ (2)

រដ្ឋាភិបាលជប៉ុនបាននិយាយថាការងារក្នុងការបង្ហូរទឹកនឹងចាប់ផ្តើមក្នុងរយៈពេលប្រហែល២ឆ្នាំ ហើយដំណើរការទាំងស្រុងនៃការបង្ហូរទឹកចេញនឹងត្រូវបានរំពឹងថានឹងចំណាយពេលរាប់ទសវត្ស។

ទឹកដែលបរិមាណប្រហែល ៥០០ អាងហែលទឹកអូឡាំពិកត្រូវបានគេចម្រោះ និងត្រូវការត្រងម្តងទៀតដើម្បីយកសារធាតុអ៊ីសូតូមដែលបង្កគ្រោះថ្នាក់ចេញ ដើម្បីធ្វើឲ្យបានតាមស្តង់ដារអន្តរជាតិ មុនពេលដែលបង្ហូរវាចូលទៅក្នុងសមុទ្រ។

ជប៉ុននឹងបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលក្នុងសមុទ្រ (3)

រដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយថាផែនការនេះមិនអាចទទួលយកបានទេ ហើយកូរ៉េខាងត្បូងនឹងដាក់ពាក្យបណ្តឹងជាផ្លូវការជាមួយកាន់ប្រទេសជប៉ុន។ ចំនែកឯកសកម្មជនបរិស្ថានបានបរិហាថាការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន ជាពិសេសទឹកសមុទ្រ។

ជប៉ុននឹងបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលក្នុងសមុទ្រ (4)

សូមបញ្ជាក់ដែរថារោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាត្រូវបានបំផ្លិចបំផ្លាញដោយរលកយក្សស៊ូណាមិដែលបង្កឡើងដោយការរញ្ជួយដីដ៏ខ្លាំងបំផុតមួយដែលមិនធ្លាប់មានកាលពី១០ឆ្នាំមុន។

ជប៉ុននឹងបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលក្នុងសមុទ្រ