សូមប្រយ័ត្ន! តំបន់មាត់សមុទ្រ ខេត្ដនៅភាគខាងត្បូង និងពាយ័ព្យមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកនេះបានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ជ្រលងនៃសម្ពាធទាបឥណ្ឌាជាមួយ និងខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យខេត្ដនៅភាគខាងត្បូង និងពាយ័ព្យមានភ្លៀងធ្លាក់ខ្លាំង ចំណែកតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ សូមសាធារណជនជ្រាបមេត្ដាយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ត្រាក់ ភ្លៀង ផ្គរ រន្ទះ។

សេចក្ដីលម្អិតមាននៅខាងក្រោម ៖

អាកាសធាតុ