សាមញ្ញៗ តែធ្វើឲ្យផ្លូវដង្ហើមមានសុខភាពល្អ និងបំបាត់ភាពតានតឹង

វិធីទី១៖ ការដកដង្ហើម ៤-៧-៨

វាគឺជាវិធីដ៏ល្បីល្បាញមួយដែលបច្ចេកទេសនេះរកឃើញដោយវេជ្ជបណ្ឌិត Andrew Weil ដែលជាវិធីដាក់រាងកាយឱ្យស្ថិតក្នុងស្ថានភាពសម្រាក។

វិធីដកដង្ហើម ៤-៧-៨ ដោយការដកដង្ហើមវែងៗវាជាការព្យាយាមធ្វើលំហាត់ប្រាណដ៏សាមញ្ញមួយ ដោយការប្រើវិធីនេះគឺលោកអ្នកមិនចាំបាច់ចំណាយថវិការទៅទិញរបស់ថ្លៃៗនោះទេ ដោយអ្នកគ្រាន់តែចំណាយពេលក្នុង១ថ្ងៃ២ដងក្នុងការធ្វើលំហាត់ប្រាណនេះនោះអ្នកនឹងទទួលបានមកវិញនូវរង្វាន់ដ៏វិសេសវិសាលសម្រាប់សុខភាពរបស់អ្នកដូចជាអ្នកនឹងងាយស្រួលក្នុងការទទួលដំណេកបន្ថយភាពថប់អារម្មណ៏ ភាពភិតភ័យ សម្រួលដំណើរការឈាមរត់ក្នុងរាងកាយ រៀបចំអោយប្រពន្ធ័ប្រាសាទ ខួរក្បាលអោយដំណើរការល្អ ដំណើរការប្រពន្ធ័ក្រពះ ពោះវៀនបានប្រសើរជាដើម។ ខាងក្រោមគឺជាវិធីអនុវត្តនូវលំហាត់ដកដង្ហើម ៤-៧-៨៖

សាមញ្ញៗ តែធ្វើឲ្យផ្លូវដង្ហើមមានសុខភាពល្អ និងបំបាត់ភាពតានតឹង 01

• ស្រូបខ្យល់ដង្ហើមចូលតាមច្រមុះរបស់អ្នកដោយចាប់ផ្តើមរាប់នៅក្នុងចិត្តរបស់អ្នកពី១ ដល់ ៤។

• ទប់ខ្យល់នៅក្នុងសួតរបស់អ្នកដោយមិនបញ្ចេញមកខាងក្រៅដោយរាប់នៅក្នុងចិត្តពី ១ ដល់ ៧។

• ដកដង្ហើមចេញតាមមាត់របស់អ្នកអោយអស់ដោយអ្នករាប់នៅក្នុងចិត្តរបស់អ្នកពី ១ដល់ចំនួនប្រាំបី។

• ធ្វើរបៀបខាងលើយ៉ាងហោចណាស់ក៏បានបួនដងដែរមុននឹងអ្នកឈប់ការអនុវត្តលំហាត់ប្រាណម្តងៗ។

សាមញ្ញៗ តែធ្វើឲ្យផ្លូវដង្ហើមមានសុខភាពល្អ និងបំបាត់ភាពតានតឹង 04

សាមញ្ញៗ តែធ្វើឲ្យផ្លូវដង្ហើមមានសុខភាពល្អ និងបំបាត់ភាពតានតឹង 02

វិធីទី២៖ ការដកដង្ហើមជាប់គ្នា

គែជាការអនុវត្តដោយស្ងប់ស្ងាត់ដែលអ្នកធ្វើអោយខ្យល់ដង្ហើមរបស់អ្នកមានទំនាក់ទំនងជាមួយគ្នារវាងបេះដូង សួត និងចលនាឈាមរត់ ទៅក្នុងស្ថានភាពនៃភាពជាប់គ្នាដែលប្រព័ន្ធនៃរាងកាយកំពុងធ្វើការយ៉ាងខ្លាំង។

សាមញ្ញៗ តែធ្វើឲ្យផ្លូវដង្ហើមមានសុខភាពល្អ និងបំបាត់ភាពតានតឹងឥ០៣

ខាងក្រោមគឺជារបៀបធ្វើលំហាត់នៃការដកដង្ហើម៖

• អង្គុយឱ្យត្រង់ ដោយស្មានិងពោះមានលក្ខណៈធម្មតាដោយមិនប្រឹង។

• ស្រូបខ្យល់ដង្ហើមចូលថ្នមៗរយៈពេល ៥.៥ វិនាទី ដើម្បីពង្រីកខ្យល់បំពេញដល់សួតខាងក្រោម។

• អ្នកមិនត្រូវទប់ខ្យល់ដង្ហើមទេ ដកដង្ហើមចេញថ្នមៗរយៈពេល ៥.៥ វិនាទីដើម្បីធ្វើអោយសួតទទេ។

• ធ្វើម្តងហើយម្តងទៀតយ៉ាងហោចណាស់ ១០ ដងប្រសិនបើអាច។

ប្រភព៖ V Lifestyle