សៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ១៩ រហូតដល់៤នាក់

រដ្ឋបាលខេត្តសៀមរាប បានសេចក្តីប្រកាស​ព័ត៌មាន នឹងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងសហការ ជាមួយសមត្ថកិច្ច ក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣​នាក់​បន្ថែម​ សរុបចំនួន៤នាក់ នៅក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១​ ម្សិលមិញនេះ។

បន្ទាប់ពីរកឃើញអ្នកជំងឺកូវីដ១៩ ករណីថ្មីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារក្រោម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងបិទការចេញ-ចូលជាបណ្តោះអាសន្នផ្សារវត្តអធ្វា ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ រហូតដល់ មានសេចក្តីជូនដំណឹងជាថ្មី៕

04

01

02

03