អ៊ុយក្រែនចោទក្រុមឧទ្ទាមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីបើកការបាញ់ប្រហារមកលើខ្លួន

អ៊ុយក្រែន៖ យោធាអ៊ុយក្រែនបាននិយាយថា មានទាហានម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារការបាញ់ផ្លោងពីក្រុមឧទ្ទាមបំបែកខ្លួនដែលគាំទ្រដោយប្រទេសរុស្ស៊ី នៅភាគខាងកើតប្រទេស។

មានសេចក្ដីរាយការណ៍កាលពីថ្ងៃអាទិត្យអ៊ុយក្រែនថា ទាហាន ២៧នាក់ត្រូវបានសម្លាប់នៅភាគខាងកើតក្នុងឆ្នាំនេះគឺច្រើនជាងពាក់កណ្តាលនៃចំនួនអ្នកដែលបានស្លាប់នៅក្នុងឆ្នាំ ២០២០។

MapDonetsk

រុស្ស៊ីបានធ្វើការបដិសេធទៅកាន់លោកខាងលិចថា ខ្លួនមិនបានបញ្ជូនកងទ័ពចូលភាគខាងកើតអ៊ុយក្រែនដើម្បីជួយក្រុមឧទ្ទាមនោះទេ ប៉ុន្តែបាននិយាយថាកងទ័ពរុស្សីអាចធ្វើអន្តរាគមន៍ប្រសិនបើអ៊ុយក្រែនព្យាយាមដណ្តើមយកតំបន់នោះដោយកម្លាំង។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានព្រមានកាលពីថ្ងៃអាទិត្យថា“ ប្រសិនបើប្រទេសរុស្ស៊ីធ្វើសកម្មភាពឈ្លានពាន នោះនឹងជួបផលវិបាកខ្លាំងមិនខាន” ។

UkraineArmy

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពអ៊ុយក្រែន និងក្រុមបំបែកខ្លួននិយមនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលបង្កើនការព្រួយបារម្ភអំពីការកើតឡើងដ៏ធំនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃ។

បើតាមអ្នកវិភាគស្ថានការបានអោយដឹងថាការដែលក្រុមឧទ្ទាមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីផ្ទុះជម្លោះជាថ្មីនឹងអ៊ុយក្រែនមកពីរុស្សីខឹងនឹងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមកលើខ្លួន។

European Union Credit © European Union 2016 European Parliament

Antony Blinken

VladimirPutinAngry