ចាប់ឃាត់ខ្លួន “ចង្ហាន់ហុយ” បង្ហោះសារបំពុលសង្គមតាមបណ្តាញសង្គម TikTok រឿងកូវីត-១៩

នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៤០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ

Photo_2021 04 12_16 29 25

កំលាំងសមត្ថកិច្ចផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ "ចង្ហាន់ហុយ" ដែលបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាងសាំងការពារកូវីត១៩ ដោយបានធ្វើការឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ។

Photo_2021 04 12_16 29 57

Photo_2021 04 12_16 30 16

Photo_2021 04 12_16 30 37

នេះបើតាមការចេញផ្សាយតាមផេករបស់ស្នងការរាជធានីភ្នំពេញ៕