ធនាគារជាតិនៃកម្ពុជា ដាក់ចេញគោលការណ៍ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំឲ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត នូវគោការណ៍៣ចំណុចសំខាន់ៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ គោលបំណងចូលរួម សហការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩។

ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១-ត្រូវផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

២-ត្រូវជូនដំណឹងដល់សាធារណជន ឲ្យបានច្បាស់លាស់អំពី ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ចំពោះសាខាឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និង

ហិរញ្ញវត្ថុនីមួយៗ។

ការជូនដំណឹងនេះត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានាដូចជា បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម។

៣-ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕

Photo_2021 04 12_16 21 01