បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ អាចយកបង្កើតថ្នាំបង្ការជំងឺមហារីក អេដស៍ និងជំងឺផ្សេងៗទៀតបាន

កាលពីថ្មីៗនេះ តាមរបាយការណ៍ពីគេហទំព័រ Inverse ឱ្យដឹងថា ប្លង់មេរបស់ហ្សែនដែលមានកូដហៅថា mRNA ដែលប្រើសម្រាប់ផលិតវ៉ាក់សាំង COVID-19 អាចយកមកបង្កើតថ្នាំព្យាបាលអ្នកជំងឺមហារីក និងអេដស៍បាន ហើយកំពុងពិសោធន៍ជាមួយបច្ចេកវិទ្យាអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដសម្រាប់ជាមធ្យោបាយផលិតថ្នាំព្យាបាលជំងឺផ្សេងៗដែរ។

វ៉ាក់សាំងកូវីដ-១៩ គឺជាវ៉ាក់សាំងប្រើរូបមន្តហ្សែន mRNA ដំបូងបង្អស់ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់មុនគេ។

លោកស្រី Ozlem Tureci ដែលជាសហស្ថាបនិកក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានប្រកាសបង្កើតថ្នាំថ្មីប្រឆាំងនឹងជំងឺមហារីកជាមួយបច្ចេកវិទ្យាហ្សែន mRNA ដូចគ្នាដែរ។

យើងរំពឹងថាក្នុងរយៈពេលពីរបីឆ្នាំទៀត ពិភពលោកនឹងមានវ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក។ ចំណែកលោក Van Karlyle Morris អ្នកជំនាញផ្នែករោគក្រពះពោះវៀននៅសាកលវិទ្យាល័យ Texas បានឲ្យដឹងដែរថា លោកកំពុងដឹកនាំការសាកល្បងផលិតវ៉ាក់សាំងពីបច្ចេកវិទ្យា mRNA សម្រាប់អ្នកជំងឺមហារីកក្នុងគោលដៅកាត់បន្ថយហានិភ័យនៃអាការមហារីកធ្ងន់ធ្ងរ។

Photo_2021 04 12_16 04 54

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Scripps នៅរដ្ឋកាលីហ្វ័រញ៉ា និយាយថា វ៉ាក់សាំងថ្មីដែលរួមបញ្ចូលបច្ចេកវិទ្យា mRNA អាចត្រូវបានបង្កើតឡើងដើម្បីជំរុញកោសិកាភាពស៊ាំដ៏កម្រ ហើយវាអាចមានប្រសិទ្ធភាពខ្ពស់ចំពោះមនុស្ស ដែលវិធីសាស្រ្តនេះគឺជាគន្លឹះក្នុងការបង្កើតថ្នាំការពារ HIV និងមានសារៈសំខាន់សម្រាប់បង្កើតវ៉ាក់សាំងប្រឆាំងនឹងភ្នាក់ងារបង្កជំងឺដទៃទៀត។

Photo_2021 04 12_16 02 44

យ៉ាងណាមិញ រហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Schief បានបង្កើតវ៉ាក់សាំងបឋមរួចហើយ ដែលវាបង្ហាញពីការការពារការឆ្លងមេរោគអេដស៍ដោយប្រើបច្ចេកវិទ្យាដែលធ្លាប់ផលិតវ៉ាក់សាំង Moderna។ ក្រុមអ្នកសិក្សាក៏កំពុងស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដើម្បីស្ម័គ្រចិត្តជាបេក្ខជនសាកល្បងវ៉ាក់សាំងដែលផលិតតាមបច្ចេកវិទ្យា mRNA នេះផងដែរ៕

Photo_2021 04 12_16 03 40

(ប្រភព៖ Daily Mail)