គ្រាន់តែពាក្យ “មុខហ្អែងគ្មានលុយនាំអញដេកផ្ទះសំណាក់ទេ” ប្តីអត់ខាន់ស្លានាំប្រពន្ធយកទៅស.ម្លា.ប់ចោលយ៉ាងសាវហាវទាំងយប់អាធ្រាត

ព្រះសីហនុ៖ កាលពីថ្មីៗនេះ សមត្ថកិច្ចជំនាញរបស់ខេត្តព្រះសីហនុ បានរកឃើញសាកសពស្ត្រីម្នាក់ឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកអនាម័យ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សពមានស្លាកស្នាមអារក ជាំភ្នែកខាងស្តាំ ជាំថ្គាមខាងឆ្វេង និងជាំបបូរមាត់ផ្នែកខាងលើ នៅក្បែរព្រៃ ក្នុងជង្ហុកមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Photo_2021 04 12_15 22 37

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញដឹកនាំបញ្ជាពីលោកស្នងការនគរបាលខេត្តព្រះសីហនុ ជួន ណារិន្ទ កម្លាំងជំនាញទទួលផែនព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ និងមានការសម្របសម្រួលលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្រុកកំណើតភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មករស់នៅក្នុង ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ យកមកធ្វើការសាកសួរ។

Photo_2021 04 12_15 22 49

តាមចម្លើយសារភាពរបស់ឈ្មោះ កែវ ថុល បានឲ្យដឹងថា ខ្លួនបានរួមរស់ជាមួយជនរងគ្រោះរយៈពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេ ហើយមូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះនេះ ដោយសារតែមានជម្លោះនឹងគ្នាសឹងរាល់ថ្ងៃ ហើយបានប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន។

រហូតដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២២,០០នាទី ខ្លួនបានហៅជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង០១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណ:នោះជនរងគ្រោះបានប្រើសម្តីថា មុខហ្អែងគ្មានលុយនាំអញដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ។

ពេលនោះ ខ្លួនបានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក, វាយមាត់, យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាមអារក រហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចក៏បានរត់គេចខខ្លួនតែម្តង។

Photo_2021 04 12_15 22 59

បច្ចុប្បន្នករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាឃាតករ ទៅសាលាដំបូងខេត្ត៕

Photo_2021 04 12_15 23 10