ថ្ងៃនេះ ថៃបានរកឃើញករណីឆ្លងកូវីត១៩ ជិតមួយពាន់នាក់

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលថៃ បានឲ្យដឹងថា រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩៨៥ករណី នេះជាចំនួននៃករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដែលមិនធ្លាប់មាន ចាប់តាំងពីរោគរាតត្បាតចាប់ផ្តើម។ ក្នុងនោះ ក៏មាន ០៥ករណីនាំចូល ថៃ ០២នាក់ រុស្ស៊ី ស៊ែប៊ី និងស៊ុយអែតម្នាក់។ ក្នុងចំណោមករណីថ្មីទាំងអស់នេះ មាន៦៣៤ករណី ជាអ្នកដែលពាក់ព័ន្ធទៅនឹងតំបន់មានហានិភ័យខ្ពស់ ខណៈ៣៤៦ករណីទៀត ត្រូវបានរកឃើញតាមរយៈការធ្វើតេស្តសកម្ម។ ហើយក៏មានអ្នកជំងឺចំនួន ៣៤នាក់ បានជាសះស្បើយ។ នេះបើយោងតាមសារព័ត៌មានថៃ The Nation Thailand។

Photo_2021 04 12_14 23 34

ប្រទេសថៃ ដោយគិតត្រឹមថ្ងៃចន្ទទី១២ ខែមេសានេះ ចំនួនករណីជំងឺកូវីដ-១៩បានកើនឡើងដល់៣៣,៦១០ករណី ក្នុងនោះ ២៨,២៤៨នាក់បានជាសះស្បើយ ហើយអ្នកស្លាប់ ៩៧នាក់៕

Photo_2021 04 12_14 26 41