កូវីត១៩ មកដល់បេនឡានផ្សារច្បារអំពៅ និងផ្សារច្បារអំពៅហើយ

ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ផេកហ្វេសប៊ុករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីត១៩ បានឲ្យដឹងថា មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ (ជាពិសេសអ្នកលក់ត្រី) និងអ្នកពាក់ព័ន្ធទាំងអស់នៅបេនឡានផ្សារច្បារអំពៅ និង ផ្សារច្បារអំពៅ។

Photo_2021 04 12_13 46 34

-ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១

🔥មលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់ត្រី បានទៅទទួលទិញត្រី នៅបេនឡានផ្សារច្បារអំពៅ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ ដើម្បីយកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សា។

សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។