ការចាក់លាយវ៉ាក់សាំងចូលគ្នាដើម្បីបង្កើនប្រសិទ្ធភាពកាន់តែខ្លាំង

បច្ចុប្បន្ននេះវ៉ាក់សាំងដែលមាន គឺមិនទាន់មានអត្រាប្រសិទ្ធភាពការពារខ្ពស់ខ្លាំងនោះទេ។ ការប្រើប្រាស់វ៉ាក់សាំងស្របតាមខ្សែបច្ចេកទេសផ្សេងគ្នាកំពុងត្រូវបានពិចារណា។ ការចាត់វិធានការដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរការវ៉ាក់សាំងរួមមានការផ្លាស់ប្តូរចំនួនដូស និងរយៈពេលរវាងដូសនីមួយៗគឺជាដំណោះស្រាយច្បាស់លាស់ចំពោះបញ្ហាប្រសិទ្ធភាព។

នេះជាការលើកឡើងរបស់នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងចិនលោក Gao Fu ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្មីៗនេះ។ ក្នុងប្រទេសចិនបានផលិតវ៉ាក់សាំងក្នុងស្រុកចំនួន ៤ប្រភេទ ដែលត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាសាធារណៈ ហើយអាចនឹងផលិត៣ពាន់លានដូសនៅបំណាច់ឆ្នាំនេះ។

04

វ៉ាក់សាំងបង្ការកូវីដ-១៩មួយត្រូវបានផលិតដោយក្រុមហ៊ុនចិន Sinovac ត្រូវបានរកឃើញមានអត្រាប្រសិទ្ធភាពជាង៥០%ដែលនេះជាការសាកល្បងគ្លីនីកនៅប្រទេសប្រេស៊ីល។ ការសិក្សាដាច់ដោយឡែកមួយនៅប្រទេសសតួកគីនិយាយថា វាមានប្រសិទ្ធភាព៨០.៥%។ ផ្អែកលើលទ្ធផលបណ្តោះអាសន្នបង្ហាញថា មិនមានទិន្នន័យពីប្រសិទ្ធភាពពិស្តារត្រូវបានគេបង្ហាញពីវ៉ាក់សាំង Sinopharm របស់ចិនឡើយ។ មានការលើកឡើងថា វ៉ាក់សាំងពីរប្រភេទនេះមានប្រសិទ្ធភាព៧៩.៤% និង៧២.៥%។

គណកម្មការអង្គការសុខភាពពិភពលោក បាននិយាយកាលពីខែមីនាថា ក្រុមអ្នកផលិតវ៉ាក់សាំងទាំងពីរបានបង្ហាញទិន្នន័យវ៉ាក់សាំងបង្ការកូវីដ-១៩របស់ពួកគេ គឺមានកម្រិតប្រសិទ្ធភាពស្របតាមការកំណត់របស់អង្គការសុខភាពពិភពលោក៕

05

06