អភិបាលក្រុងបាត់ដំបង ស្នើរសុំគោលការណ៍ពីអភិបាលខេត្ត សុំបិទផ្សារធំៗទាំងអស់ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖  ដោយយោង​តាមស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅតែបន្ដឆ្លងច្រើនឡើងៗ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលក្រុងបាត់ដំបង បានធ្វើលិខិតស្នើសុំគោលករណ៍បិទផ្នែកតូបផ្សារចំនួន០៨ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង រយៈពេលចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ផ្សារចំនួន០៨ដែលត្រូវបិទ រួមមាន ផ្សារធំបាត់ដំបង(ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សាររោងល្ខោន ផ្សារភួពុយ ផ្សារអប្សារាផ្សារលើ ផ្សារវត្ដលៀប និងផ្សារពោធិវង្សា។

សូមបងប្អូនចូលរួមទាំងអស់គ្នា ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល។

Photo_2021 04 12_11 21 41