ប្រមូលផ្ដុំគ្នារង់ចាំបើកប្រាក់ខែ មិនខ្លាចកូវីត

ខេត្ដព្រះសីហនុ៖ នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានចុះធ្វើការអប់រំ និងបំបែកភ្លាមៗ បុគ្គលិកបម្រើការនៅកាស៊ីណូ តុងហ្វាង ប៉ាលីរិន ស្ថិតនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានប្រមូលផ្តុំគ្នារង់ចាំបើកប្រាក់ខែ។

០២

ចំពោះការប្រមូលផ្តុំគ្នានៅមុខកាស៊ីណូខាងលើ កម្លាំងសមត្ថកិច្ចចុះធ្វើការអប់រំ និងរៀបចំឱ្យមានគម្លាតសុវត្ថិភាព ព្រមទាំងបានធ្វើការណែនាំដល់អ្នកគ្រប់គ្រងកាស៊ីណូ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរបស់វិធានសំខាន់ៗ របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍ណែនាំ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

០៣

០៤

០១