ប្រែក្លាយពីសាលពិព័រណ៌កោះពេជ្រទៅជាទីកន្លែងទទួលអ្នកជំងឺកូវីដស្រាល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ រៀបចំសាលពិព័រណ៌កោះពេជ្រទៅជាទីកន្លែងទទួលអ្នកជំងឺកូវីដស្រាល បន្ទាប់ពីបានស្នើសុំពីអ្នកឧកញ៉ា ពុង ឃាវសែ។

មួយរយៈពេលចុងក្រោយនេះប្រទេសកម្ពុជាយើង មានអ្នកឆ្លងជំងឺកូវីដកាន់តែច្រើនឡើងៗជាប្រចាំ ជាហេតុដែលធ្វើឲ្យមន្ទីរពេទ្យមិនមានកន្លែងគ្រប់គ្រាន់ដើម្បីទទួលអ្នកជំងឺទៀតបាន។

គួររំលឹកដែលថាមកដល់ពេលនេះអ្នកឆ្លងជំងឺកូវីដសរុបមានចំនួន ៤២៤៨នាក់ អ្នកជាសះស្បើយ ២១៥២នាក់ អ្នកកំពុងព្យាបាល ២០៥២នាក់ និងអ្នកស្លាប់សរុប ២៩នាក់។

01

02

03

04

05

06

07

08

09

10

12