រាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពី កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យស្ដីពី កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

យោងតាមអនុក្រឹត្យដែលទើបនឹងចុះហត្ថលេខាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ តម្រូវអោយមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នតុលាការ មានកាតព្វកិច្ចទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកលែងចំពោះបុគ្គលណាមានមូលហេតុសុខភាព និងមានលិខិតបញ្ជាក់ពីមន្ដ្រីសុខាភិបាលមានសមត្ថកិច្ច។

អនុក្រឹត្យនេះមានគោលបំណងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

Photo_2021 04 11_12 33 11

Photo_2021 04 11_12 33 12

Photo_2021 04 11_12 33 12 (2)