មនុស្សស្រីអភ័ព្វ មាន ៣ ប្រភេទ

មនុស្សស្រី កើតមកគឺកម្ម មនុស្សស្រីចាំតែខុស ចាំតែពន់រែក នូវទុក្ខលំបាកជាច្រើន ហើយបែរជាត្រូវគេស្ដីបន្ទោសបន្ថែមតែប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សស្រី៣ប្រភេទខាងក្រោមនេះ ជីវិតនាងនឹងមានរឿងអភ័ព្វរាប់មិអស់ តើជីវិតអភ័ព្វនោះ ព្រោះតែមានរឿងអ្វី?

១. ស្អាត តែមិនឆ្លាត (ល្ងង់)

0004d5ec510de5c6e8957f1998548ae4

មនុស្សស្រីដែលមានរូបសម្រស់ស្រស់ស្អាត ច្បាស់ណាស់ថា នាងមានភាពទាក់ទាញ ធ្វើឱ្យមនុស្សក្បែរខ្លួនចាប់អារម្មណ៍លើនាង តែនាងបែរជាមានជី​វិតអភ័ព្វ ប្រសិនបើនាងមានរូបសម្រស់ស្រស់ស្អាត តែមិនឆ្លាត គឺមានន័យថា នាងល្ងង់ ត្រង់ខ្លាំងពេក។

ព្រោះតែចំណុចឆោតល្ងង់របស់នាងនេះហើយ ដែលធ្វើឱ្យនាងក្លាយជាមនុស្សអភ័ព្វ ព្រោះមនុស្សស្រីដែលស្អាត តែមិនឆ្លាត ច្រើនតែត្រេកត្រអាលនឹងពាក្យបញ្ជោរសរសើររបស់មនុស្សអាក្រក់ ដោយភ្លេចការពារខ្លួនឯង ដូច្នេះ វាងាយនឹងធ្វើឱ្យអ្នកផ្សេងកេងចំណេញ និងបោកប្រាស់នាងបានយ៉ាងងាយ។

មនុស្សស្រដែលស្អាត តែមិនឆ្លាត គឺនាងមានតែការតុបតែងខ្លួន ដើម្បីរង់ចាំឱ្យអ្នកដទៃមកសរសើរនាងតែប៉ុណ្ណោះ ហើយមនុស្សប្រភេទនេះ ​ច្រើនតែត្រូវគេបោកបញ្ឆោតម្ដងហើយម្ដងទៀត ជួនកាល អាចនឹងនាំនាងឱ្យដើរលើផ្លូវខុសក៏ថាបានដែរ។

២. មិនស្អាត ហើយស្លូតពេក (គេមើលងាយ)

16f4b61bbf34736ba08bc1738758516e

មនុស្សស្រីស្លូតពេក ហើយបើខ្លួននាងមិនស្អាត នឹងធ្វើឱ្យនាងបាត់បង់ជំនឿចិត្តលើខ្លួនឯង រហូតដល់ការព្យាយាមតាមផ្គាប់យកចិត្តអ្នកដទៃថែមទៀតផង ដូច្នេះហើយ វាជាចំណុចខ្សោយរបស់នាង ប្រាកដជាត្រូវគេកេងចំណេញ និងប្រើប្រាស់នាងជាមិនខាន ដូច្នេះ មនុស្សស្រីប្រភេទនេះ នាងនឹងអភ័ព្វ ព្រោះតែនាងត្រូវគេប្រើតាមតែអំពើចិត្ត ត្រូវគេប្រមាថមើលងាយ ជាន់ឈ្លីយ៉ាងខ្លាំង។

៣. ស្អាត ខ្លាំង រឹងមាំពេក (ធ្វើការងាប់ចោល អត់ចេះពឹងគេ)

Ff0d8823bc9a4bb1c22dd792a136abf4

មនុស្សស្រីស្អាត ជាទីចាប់អារម្មណ៍របស់មនុស្សជាច្រើន ខ្លាំង និងរឹងមាំ នាងប្រាកជាមនុស្សស្រីក្នុងក្ដីប្រាថ្នារបស់មនុស្សប្រុសមួយចំនួន ប៉ុន្តែ ប្រសិនបើនាងជាស្រីស្អាត ហើយខ្លាំង ពូកែ និងរឹងមាំ ច្បាស់ណាស់ថា នាងនឹងក្លាយជាមនុស្សស្រីឯកា មិនមែនថាគ្មានអ្នកណាមិនត្រូវការនាងទេ តែនាងលែងចង់បានអ្នកណា ព្រោះនាងនឹងក្លាយជាមនុស្សដែល មើលអ្នកណាក៏មិនចូលភ្នែកនាងដែរ។

ច្បាស់ណាស់ថា នាងប្រាកដជាធ្វើកិច្ចការងារដោយខ្លួនឯង ធ្វើដោយងាប់ចោល ដោយមិនខ្ចី ឬមិនរំពឹង ពឹងផ្អែកលើអ្នកណាម្នាក់នោះឡើយ ដូច្នេះហើយភាពខ្លាំងពូកែរបស់នាងនឹងធ្វើឱ្យនាងមានជីវិតពោរពេញដោយភាពលំបាកហត់នឿយតែម្នាក់ឯង ព្រោះតែនាងមិនចេះសុំជំនួយ ឬពឹងផ្អែកលើអ្នកណា ដូច្នេះ នាងនឹងលំបាក អភ័ព្វតែម្នាក់ឯង៕

អត្ថបទ ៖ PH Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ